វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតជាង ២លាននាក់

បន្ទាយមានជ័យ៖ រយៈពេល ៩ខែឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជា ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មានចំនួនជិត ២លាននាក់ មានការកើនឡើងប្រមាណជា ២៨៩,២៨% បើប្រៀបធៀបរយៈពេល ៩ខែ ឆ្នាំ២០២២។

នេះបើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរទេសចរណ៍ លោក ឈឿន សេរីវុធ ឱ្យដឹងនៅក្នុងឱកាសប្រារព្ធអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង” និងទិវាពិភពលោកស្អាត លើកទី៦ ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព អភិបាលស្តីទីខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន នាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅសួនមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឈឿន សេរីវុធ បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជាយើងតាមច្រកទ្វារ ព្រំដែនអន្ដរជាតិប៉ោយប៉ែតមានចំនួន ១ ៩៤៣ ៩២៤នាក់ មានការកើនឡើងប្រមាណជា ២៨៩,២៨% បើប្រៀបធៀបរយៈ ៩ខែ ឆ្នាំ២០២២ មានតែចំនួន ៤៩៩ ៣៦៤នាក់ និងមាន ៩៩សញ្ជាតិ។

ភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេ រួមមានថៃ ឥណ្ឌូនេស៊ី រុស្សី ចិន អង់គ្លេស អាមេរិកអាល្លឺម៉ង់ បារាំង ម៉ាឡេស៊ី និង ជប៉ុន។

លោកប្រធានមន្ទីរទេសចរណ៍ បន្តថាសម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរទៅទស្សនា កំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តយ៉ាងច្រើនកុះករ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំចិន-វៀតណាម ចូលឆ្នាំខ្មែរ និងបុណ្យសាសនាសំខាន់ៗផ្សេងៗទៀត សរុបមានចំនួន ៩០១ ០៣៨នាក់ មានការកើនឡើង ៤៣,៥៦% បើប្រៀបធៀបនិងរយៈពេល ៩ខែ ឆ្នាំ២០២២ មានចំនួន ៦២៧ ៦០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៨៩៧ ០៨៤នាក់ មានការកើនឡើង ៤៣,៣៨% បើប្រៀបធៀបនិងរយៈពេល ៩ខែ ឆ្នាំ២០២២ មានចំនួន ៦២៥ ៦៤៧នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣ ៩៥៤នាក់ មានការកើនឡើង ១០២,១៤% បើប្រៀបធៀបនិងរយៈពេល ៩ខែ ឆ្នាំ២០២២ មានចំនួន ១ ៩៥៦នាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក