ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីពន្យល់ពីផលប្រយោជន៍នៃការចុះបញ្ជីរបស់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះដាក់ចេញឡើងដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ឱ្យអនុវត្តគោលនយោបាយនេះគឺដូចជាព្រួយមួយបាញ់បានសត្វបី ពោលគឺកាត់បន្ថយភាពក្រីក្រ វិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី បានណែនាំឱ្យសហគ្រាសមីក្រូធុនធំ តូច និងមធ្យម មកចុះឈ្មោះក្នុងបញ្ជីដោយស្ម័គ្រចិត្តក្នុងដំណាក់កាលអន្តរកាល ដើម្បីឱ្យរដ្ឋអាចជួយឱ្យដល់ចំគោលដៅតែម្តង ហើយរដ្ឋក៏បាននូវធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចកាន់តែមានសក្តានុពលចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ តែយ៉ាងណាសម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលមិនមានការបង្គំឱ្យពលរដ្ឋប្រកបមុខរបរក្រៅប្រទេសមកចុះបញ្ជីដែរ។

នាយករដ្ឋមន្ត្រីថ្លែងថា៖ «យើងចង់បានបងប្អូនឱ្យច្រើនចូលរួមនៅក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលដល់រដ្ឋាភិបាលចង់បានទិន្នន័យងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ចេញនូវគោលនយោបាយដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសចំពេលវេលាលំបាក»

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត សហគ្រាសមីក្រូធុនធំ តូច និងមធ្យម ដែលមកចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងដំណាក់កាលអន្តរកាលនេះនឹងទទួលបានសារប្រយោជន៍ដូចជា ការលើកលែងពិន័យនានា បំណុលពន្ធចំពោះការបំពេញអនុលោមភាពកន្លងទៅ និងការផ្តល់ការលើកចិត្តខាងពន្ធដារផ្សេងៗ។

យោងតាមឯកសារស្តីពី «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» នៅប្រទេសកម្ពុជាមានការងារធ្វើមានចំនួនសរុបជិត ៧,៩លាននាក់ ក្នុងនោះប្រជាជនមានការងារធ្វើក្នុងវិស័យក្នុងប្រព័ន្ធមានចំនួនជិត ១,៧លាននាក់ ឬ ២១,៥ភាគរយនៃប្រជាជនមានការងារធ្វើសរុប ដោយឡែកប្រជាជនចំនួនជិត ៦,២លាននាក់ផ្សេងទៀត មានការងារធ្វើក្នុងក្រៅប្រព័ន្ធ។

សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal Economy) បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការបង្កើតអាជីវកម្ម មុខរបរ និងការងារ និងជាប្រភពចំណូលដ៏ចម្បងរបស់ប្រជាជនជាច្រើននៅតាមបណ្ត ប្រទេសនៅលើសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។

យោងតាមរបាយការណ៍របស់ធនាគារ ពិភពលោកក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធគ្របដណ្តប់ប្រមាណ ២០%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) និងប្រមាណ ១៦%នៃការងារសរុបនៅក្នុងប្រទេសអភិវឌ្ឍ និងគ្របដណ្តប់ជាមធ្យមជិត ៣២% នៃផ.ស.ស. និង ៧០%នៃការងារសរុបនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់និងកំពុង អភិវឌ្ឍ (Emerging and Developing Countries)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក