ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសប្រេស៊ីលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃនេះ

ភ្នំពេញ៖ លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក សុខ ចិន្តាសោភា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោក ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី ផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ដំណើរទស្សនកិច្ចនេះនឹងជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក