ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កុមារីអាយុ ២ឆ្នាំម្នាក់ទៀតស្លាប់ដោយសារជំងឺផ្ដាសាយបក្សី ក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីបាត់បង់ជីវិតម្នាក់ទៀតដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ ២ឆ្នាំ នៅខេត្តព្រៃវែង ខណៈកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់អាយុ ៥០ឆ្នាំស្ថិតនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ស្តីពីករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីចំនួន ១ករណីទៀត កើតលើកុមារីអាយុ ២ឆ្នាំដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្រសួងបានបញ្ជាក់ថា តាមការសាកសួរបង្ហាញថានៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាលក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។

គួរឱ្យដឹងដែរថា ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ (ស្លាប់ ៤០នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា របៀបចម្លងជំងឺផ្តាសាយបក្សី H5N1 ដែលជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចថ្លែងដូចនឹង ជំងឺផ្តាសាយតាមរដូវកាលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក