ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មានពលរដ្ឋខ្មែរជាង ១៣០នាក់ទៀតនៅតំបន់ប្រឈមនៃសង្គ្រាមអ៊ីស្រាអែល-ប៉ាលីស្ទីន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថារហូតមកដល់ព្រឹកថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលអ៊ីស្រាអែលបានជម្លៀសពលរដ្ឋខ្មែរចំនួន ៣២៣នាក់ទៅកាន់ទីកន្លែងសុវត្ថិភាពហើយ ខណៈនៅ ១៣១នាក់ទៀតកំពុងនៅក្នុងតំបន់ប្រឈម។

សម្ដេចបានលើកឡើងក្នុងពិធីប្រកាសដាក់អនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៩ ថាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរគឺជាអ្វីដែលរដ្ឋាភិបាលយកចិត្តទុកដាក់។ សម្ដេចថា សម្ដេចបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធធ្វើការនិងទាក់ទងទៅរដ្ឋាភិបាលអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី១ នៃជម្លោះមកម៉្លេះ។

បើតាមសម្ដេចធិបតីពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ីស្រាអែលមានចំនួន ៤៥៤នាក់។

គួរឱ្យដឹងផងដែរថា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្មានការជូនដំណឹងមុននៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបាញ់រ៉ុកែតរាប់ពាន់គ្រាប់ ជាមួយនឹងការបញ្ជូនទាហានចូលក្នុងទឹកដីអ៊ីស្រាអ៊ែលបាញ់សម្លាប់មិនរើសមុខលើជនស៊ីវិលនិងទាហាន ខណៈមានពលរដ្ឋខ្មែរម្នាក់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក