ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ការផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែកញ្ញា ឆ្នាំ២០២១ នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិនូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៥ម៉ឺនរៀល

ភ្នំពេញ: នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងអំពីការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល។

ក្រសួងមុខងាសាធារណៈ បានបន្តថានឹងធ្វើការដាក់បញ្ចូលដោយស្វ័យប្រវត្តិនូវប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចំនួនទឹកប្រាក់ ៥០ ០០០រៀល (ប្រាំម៉ឺន) របស់រាជរដ្ឋាភិបាល ទៅក្នុងតារាងទូទាត់ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គឺត្រូវរៀបចំអនុវត្តក្នុងពេលជាមួយគ្នានៃការបើកផ្តល់បៀវត្សលើកទីពីរ ក្នុងខែកញ្ញា ឆ្នាំ២០២១»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក