ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានកាកបាទក្រហមចូលរួមរំលែកមរណទុក្ខ និងចាត់មន្ត្រីចូលបុណ្យសពនិស្សិតដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៉ីស្រាអែល

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្រ្តី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងចូលបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ អគ្គលេខាធិការរងទី១ បានអាន និងប្រគល់ជូន ក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំនិងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ប្រកបដោយក្តីអាឡោះអាល័យបំផុត ចំពោះសព លោក ចាន់ ឧត្តម ដែលជាការបាត់បង់កូនជាទីស្រឡាញ់ស្មើជីវិត មានកតញ្ញូតាធម៌ និងប្រតិបត្តិតាមគន្លងធម៌ ឪពុកម្តាយ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់មូលធនមនុស្សមួយរូប ដែលបានកំពុងសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើជាតិមាតុភូមិ។ ទោះបីរូបកាយរបស់ លោក ចាន់ ឧត្តម បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសលសេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោក និងលោកស្រី ព្រមទាំងមិត្តភក្តិ ញាតិសន្តាន ទាំងអស់ជានិច្ចនិរន្តរ៍»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា ឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។

ជាកិច្ចឆ្លើយតប តំណាងក្រុមគ្រួសារសព លោកស្រី នង ណារុន ម្តាយរបស់លោក ចាន់ ឧត្តម បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីចុះមកដោយផ្ទាល់ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាក និងប្រជាជនរងគ្រោះដោយគ្មានការរើសអើង។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខ និងជួយរៀបចំពិធីបុណ្យសពឱ្យបានសមរម្យផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក