ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Oun Reachny គ្រូបង្រៀនផាត់មុខធ្វើសក់ល្បីឈ្មោះកំពុងអង្រួនបេះដូងអ្នកគាំទ្រ

Oun Reachny គឺជាគ្រូបង្រៀនផាត់មុខធ្វើសក់ ដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា ដោយសារស្នាដៃ និងតិចនិកដ៏ប៉ិនប្រសប់មួយគ្មានពីរ។ Oun Reachny បានទទួលការបណ្តុះបណ្តាលលើអាជីពជាគ្រូបង្រៀនទាំងក្នុងនិងក្រៅប្រទេសក្នុងមួយឆ្នាំ៣ដង ដើម្បីពង្រឹងសមត្ថភាព តិចនិក និងឯកទេសផាត់មុខ ស្របតាមស្តង់ដារ អន្តរជាតិ។

បន្ទាប់មកអ្នកគ្រូបានបើកសាលាបង្រៀនផាត់មុខធ្វើសក់ ដោយទទួលទាំងសិស្សដែលចេះខ្លះ ឬក៏ពុំទាន់ចេះសោះ ដើម្បីហ្វិឹកហាត់ឲ្យក្លាយទៅជាអ្នកផាត់មុខអាជីពដូច។

Oun Reachny បានឲ្យដឹងថា “ការបេីកសាលានេះឡើងគឺចង់ផ្តល់ឱកាសឲ្យបងប្អូនដែរគាត់មិនមានលិទ្ធភាពបន្តនៅស្រុកគេអាចក្រេបជញ្ជក់ចំណេះដឹង និងស្តង់ដារផាត់មុខធ្វើសក់ស្អាតនិងអាចមានឱកាសប្រកួតប្រជែងស្នាដៃជាអន្តរជាតិ។ ជាពិសេសខ្ញុំរីករាយក្នុងការបង្កើតនូវធនធានមនុស្ស ដើម្បីបង្ហាញថាកូនខ្មែរយើងខ្លាំង ទាំងសមត្ថភាព និង ទេពកោសល្យ”។

មិនត្រឹមតែបើកសាលាបង្រៀនផាត់មុខធ្វើសក់ខ្នាតអាជីពប៉ុណ្ណោះទេ Oun Reachny បានងាកមកផលិតវីដេអូខ្លីបខ្លីៗ ទាក់ទងនឹងតិចនិកតុបតែងខ្លួន និងរបៀបផាត់មុខ ធ្វើសក់ បែបងាយៗ បង្ហោះលើបណ្តាញសង្គមទៀតហ្វេសប៊ុក និង TikTok ថែមទៀតផង។

ទើបតែប្រឡូកមួយប្រ៉ាវសោះ TikTok របស់ Oun Reachny ដែលមានឈ្មោះថា “reachnyphoto (@Oun Reachny) មានអ្នកចុចឡាចសរុបរហូតដល់ទៅ 1.3M Likes ឯណោះ។

ក្រៅពីកាក់កបលើអាជីពជាគ្រូបង្រៀនផាត់មុខធ្វើសក់ Oun Reachny ក៏ឆក់បានប្រជាប្រិយភាពខ្លាំងពីសំណាកអតិថិជន ទាំងក្នុង និងក្រៅស្រុក ដោយតម្លៃខ្លួននៃការផាត់មុខធ្វើសក់ហក់ឡើងទ្វេរដងឯណោះ។

ទោះបីជាមមាញឹកយ៉ាងក៏ដោយ ក៏ Oun Reachny ពុំភ្លេចកិច្ចការងារសប្បុរសធម៌ជួយដល់មនុស្សចាស់ជរា កុមារកំព្រារ ស្ត្រីមេម៉ាយ និងប្រជាជនទីទាល់ក្រផងដែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក