ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថាប្រជាជនកម្ពុជាមិនរត់ចេញពីអ៊ីស្រាអ៊ែលក្នុងពេលប្រទេសនេះជួបការលំបាកនោះទេ

ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាជនកម្ពុជាដែលរស់នៅប្រទេសអ៊ីស្រាអ៊ែលមិនគួររត់ចេញពីអ៊ីស្រាអ៊ែលក្នុងពេលដែលប្រទេសនេះកំពុងមានបញ្ហានោះទេ ដោយត្រូវរង់ចាំស្ដាប់បញ្ជាពីរដ្ឋាភិបាលអ៊ីស្រាអ៊ែល ខណៈដែលមានពលរដ្ឋខ្មែរម្នាក់បានទទួលមរណភាពក្នុងជម្លោះរវាងហាម៉ាស់ និងអ៊ីស្រាអ៊ែលនេះ។

ថ្លែងក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្មានទម្លាប់រត់ចោលប្រទេសជាមិត្តណាមួយនោះទេ។

សម្ដេចថា៖ «ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអ៊ែលមិនតម្រូវឱ្យយើងចាកចេញទេ! យើងកុំចាកចេញរត់ចោលប្រជាជនអ៊ីស្រាអ៊ែល។ ករណីដូចគ្នានៅប្រទេសនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៣-២០១៤ ឥឡូវនេះករណីកើតឡើងនៅអ៊ីស្រាអ៊ែល ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអ៊ែលក្នុងពេលដែលប្រជាជនអ៊ីស្រាអ៊ែលជួបការលំបាកថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអ៊ែលតទៅទៀត»។

សម្ដេចបានឱ្យដឹងថាទាំងអស់នេះគឺមានករណីដូចគ្នាកាលពីមានករណីផ្ទុះជំងឺកូវីដ-១៩ នៅប្រទេសចិន ដែលពេលនោះសម្ដេចធ្វើដំណើរទៅប្រទេសចិនដើមឆ្នាំ២០២០ ដែលប្រទេសមួយចំនួនយកយន្តហោះទៅដឹកពលរដ្ឋរបស់គេចេញពីប្រទេសចិន តែសម្ដេចតេជោបែរជាធ្វើដំណើរទៅប្រទេសចិនវិញដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនចិន និងជូនសារទៅនិស្សិតកម្ពុជាសូមបន្តនៅជាមួយប្រជាជនចិន។

ជាមួយគ្នានេះអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់ជាមេទ័ពមួយរូបផងនោះ បានអំពាវនាវដល់ក្រុមឧទ្ទាមហាម៉ាសនៃប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំងដែលជាពលរដ្ឋអ៊ីស្រាអែល ហើយក្នុងនោះក៏មានពលរដ្ឋថៃប្រមាណ ១០នាក់ផងដែរ ដោយថាវាគ្មានប្រយោជន៍នោះទេបើគ្រាន់តែចាប់ចំណាប់ខ្មាំងហើយយកទៅសម្លាប់ចោលនោះ។

សម្តេចតេជោថ្លែងដូច្នេះថា៖ «ខ្ញុំអំពាវនាវដល់ក្រុមហាម៉ាស វាមិនមែនផលប្រយោជន៍សម្រាប់ពួកអ្នកទេ ប្រសិនបើអ្នក ចាប់ជំរិតចាប់ជាចំណាប់ខ្មាំងយកទៅសម្លាប់ គឺគ្មានប្រយោជន៍ទេ»។

សម្តេចតេជោបានអំពាវនាវឱ្យភាគីទាំងពីរធ្វើការដោះស្រាយជម្លោះតាមរយៈសន្ដិវិធីដោយការសន្ទនា ខណៈការវាយប្រហាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែបន្ត និងបានសម្លាប់មនុស្សរាប់ពាន់នាក់។

ជាមួយគ្នានេះសម្ដេចក៏បានទស្សន៍ទាយពីការវាយដណ្ដើមតំបន់កាហ្សាគ្រប់គ្រងមកវិញពីសំណាក់ទ័ពអ៊ីស្រាអ៊ែល ខណៈអាចរាលដាលដល់លីបង់ផងដែរ និងបានអំពាវនាវដល់កងទ័ពកម្ពុជាដែលកំពុងរក្សាសន្ដិភាពនៅទីនោះស្ដាប់តាមការណែនាំពីអង្គការសហប្រជាជាតិ។

គួរឱ្យដឹងផងដែរថា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្មានការជូនដំណឹងមុននៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបាញ់រ៉ុកែតរាប់ពាន់គ្រាប់ ជាមួយនឹងការបញ្ជូនទាហានចូលក្នុងទឹកដីអ៊ីស្រាអ៊ែលបាញ់សម្លាប់មិនរើសមុខលើជនស៊ីវិលនិងទាហាន ខណៈមានពលរដ្ឋខ្មែរកំពុងរស់នៅទីនោះប្រមាណ ៤៥០នាក់ភាគច្រើនជានិស្សិតកសិកម្ម និងបានទទួលមរណភាពម្នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក