ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ អំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមឧទ្ទាមហាម៉ាសនៃប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំងដែលជាពលរដ្ឋអ៊ីស្រាអែល ហើយក្នុងនោះក៏មានពលរដ្ឋថៃប្រមាណ ១០នាក់ផងដែរ។ សម្តេចតេជោអំពាវនាវបែបនេះក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

សម្តេចតេជោ ថ្លែងទៅកាន់ក្រុមហាម៉ាសដូច្នេះថា៖ «ខ្ញុំអំពាវនាវដល់ក្រុមហាម៉ាស វាមិនមែនផលប្រយោជន៍សម្រាប់ពួកអ្នកទេ ប្រសិនបើអ្នក ចាប់ជំរិតចាប់ជាចំណាប់ខ្មាំងយកទៅសម្លាប់ គឺគ្មានប្រយោជន៍ទេ»

ជាមួយគ្នានេះសម្តេចតេជោ បានអំពាវនាវឱ្យភាគីទាំងពីរធ្វើការស្រុះស្រួលគ្នាឡើងវិញ ខណៈការវាយប្រហាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែបន្ត និងបានសម្លាប់មនុស្សរាប់ពាន់នាក់។

សម្តេចតេជោក៏ផ្តល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជាកុំខ្លាចនឹងការចំណាយប្រាក់កាក់ក្នុងការជួលយន្តហោះទៅដឹកនិស្សិតកម្ពុជាត្រឡប់មកមាតុភូមិវិញ។

សម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំសូមផ្តល់ជាយោបល់ឱ្យរាជរដ្ឋាភិបាល ក្នុងករណីរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតចេញ យើងកុំខ្លាចនឹងការចំណាយប្រាក់កាក់ក្នុងការជួលយន្តហោះទៅដឹកនិស្សិតរបស់យើងជាង ៤០០នាក់ ចាកចេញពីអ៊ីស្រាអែល»

សម្តេចតេជោ ក៏បានណែនាំឱ្យកងទ័ពមួកខៀវនៅប្រទេសលីបង់ស្តាប់តាមបទបញ្ជារបស់អង្គការសហប្រជាជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក