ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ សោកស្តាយដែលតួអង្គពិតក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ទទួលមរណភាព

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះតួអង្គពិតក្នុងប្រវត្តិសាស្រ្តបានទទួលមរណភាពដែលមិនអាចទស្សនារឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ក្រោយរឿងប្រវត្តិសាស្ត្រមួយនេះថតចប់ និងបានដាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសង្គមនានា។

បើតាមសម្តេចតេជោ តួអង្គពិតប្រាកដដែលបានទទួលមរណភាពមានដូចជា លោក សុខ សារឿន សម្ដេច ហ៊ុន ណេង អ្នកគ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោ។

សម្តេចតេជា ថ្លែងនៅក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ថា៖ «ខ្ញុំពិតជាសោកស្តាយជាមួយនឹងតួអង្គ ៤នាក់ ដែលបានមរណភាពកាលក្នុងរយៈកាលនៃការថតរឿងនេះ ទី១ មេបញ្ជាការ លោក សុខ សារឿន កាលពេលដែលចាប់ផ្តើមថតគាត់នៅរស់ ទី២ បងប្រុសរបស់ខ្ញុំគឺ ហ៊ុន ណេង ទី៣ អ្នកគ្រូពេទ្យ តាំង លី ឯទី៤ គឺប្អូនថ្លៃពៅរបស់ខ្ញុំ។ ឥឡូវរឿងបានកើត ប៉ុន្តែគាត់មិនបានមើលរឿងសម្តែងជាតួអង្គរបស់គាត់នោះទេ»

គូសបញ្ជាក់ថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺរៀបរាប់អំពីជីវប្រវត្តិស្នេហា និងការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងសម័យប៉ុលពត។ រឿងនេះមានចំនួន ៩៦ភាគ ដែលចំណាយពេលថតជាង ១ឆ្នាំ ដែលចំណាយថវិកាជាង ៥លានដុល្លារអាមេរិកដែលជាថវិកាពីសម្តេចតេជោផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក