ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី អំពើឃាតកម្ម នៅចំណុចខាងលិចភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា ប្រហែល ១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មានទាក់ទងនឹងឃាតកម្មខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្តីប្រពន្ធ នាថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនោះមានឈ្មោះ ហូល ហៃ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដោយដកហូតវត្ថុតាងរួមមាន ម៉ូតូរបស់ជនសង្ស័យចំនួន១គ្រឿង និង កាំបិតខ្វែវចំនួន១ដើម។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាង០២នាក់ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មទៅលើជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក