ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌អនុវត្តតាមសារចររបស់រាជរដ្ឋាភិបាល ដោយធ្វើតេស្តរហ័សលើមន្រ្តីរបស់ខ្លួន៤៩៤នាក់ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន៣រូប

ភ្នំពេញ: នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានធ្វើតេស្តរហ័សលើមន្រ្តីរបស់ខ្លួន៤៩៤នាក់ ហើយលទ្ធផលនៅក្នុងអ្នកដែលបានធ្វើតេស្ដរហ័សទាំងអស់ មានមន្ត្រីចំនួន៣រូបត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ 

ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នាពេលនេះបានជួយឲ្យមន្ត្រីទាំង៣រូប បានដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩ ដើម្បីទទួលបានការព្យាបាល និងដើម្បីជួយដល់ការទប់ស្កាត់ការឆ្លងរាលដាលនៅទីកន្លែងធ្វើការងារ និងក្រុមគ្រួសាររបស់ខ្លួន។

ចំពោះអ្នកដែលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ ត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីសុខាភិបាល និងត្រូវបានអនុញ្ញាតឲ្យធ្វើការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាម «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ»។ ដោយឡែកចំពោះអ្នកមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយ នឹងអ្នកដែលមានវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់ ក៏ត្រូវបានឲ្យធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល។

ផ្អែកតាមលទ្ធផលខាងលើនេះ ក្រសួងយុត្តិធម៌ បានធ្វើការដាស់តឿន និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ «៣កុំ និង ៣ការពារ» ហើយទន្ទឹមនេះ ក្រសួងយុត្តិធម៌នឹងបន្តអនុវត្តនូវការធ្វើ តេស្ដរហ័សរកមេរោគកូវីដ-១៩ ឱ្យបានទៀងទាត់ជាប្រចាំតាមកម្មវិធីរបស់ខ្លួន ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់នៃក្រសួងយុត្តិធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់នៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក