ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្ថានទូតកម្ពុជានៅជប៉ុនក្រើនរំលឹកដល់ពលរដ្ឋកម្ពុជានៅជប៉ុនឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃរលកស៊ូណាមិ

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុនក្រើនរំលឹកដល់ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃរលកស៊ូណាមិ។

យោងតាមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងជាថ្មីអំពីហានិភ័យនៃរលកស៊ូណាមិនៅតំបន់ប្រជុំកោះ Izu ប្រជុំកោះ Ogasawara និងតំបន់ជាប់មាត់សមុទ្រខេត្ត Kochi, ខេត្ត Chiba ខេត្ត Miyazaki និងខេត្ត Kagoshima នៅព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នា២០២៣ នេះ។

ទូតកម្ពុជាប្រចាំប្រទេសជប៉ុនណែនាំឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ អាចជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។

យ៉ាងណាមិញ សារព័ត៌មានNHK World Japan បានបញ្ជាក់វិញថា រហូតមកដល់ពេលនេះមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅឡើយទេ ដោយអាចមានការប្រែប្រួលខ្លះចំពោះកម្រិតទឹកសមុទ្រ ប៉ុន្តែមិនមានការគំរាមកំហែងនៃការខូចខាតរលកយក្សស៊ូណាមិនោះទេ ខណៈការផ្លាស់ប្តូរកម្រិតទឹកសមុទ្រនឹងបន្តមួយរយៈ។ ចំពោះពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ត្រូវបានណែនាំឱ្យជៀសឱ្យឆ្ងាយពីឆ្នេរសមុទ្រ និងទន្លេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក