ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរាជធានីភ្នំពេញបញ្ជាទៅខណ្ឌទាំង១៤ត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋក្នុងពេលមានទឹកជំនន់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញវិធានការត្រៀមទប់ស្កាត់គ្រោះទឹកជំនន់ និងត្រៀមជួយសង្គ្រោះពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលខណ្ឌទាំង ១៤ ជាពិសេស រដ្ឋបាលខណ្ឌដង្កោ កំបូល ព្រែកព្នៅ ឫស្សីកែវ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ រៀបចំបង្គន់អនាម័យ ទឹកស្អាត និងអគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរត្រូវត្រៀមមធ្យោបាយដឹកជញ្ជូន រថយន្ត សម្ភារ ចប បង្គា បាវខ្សាច់ និងស្បៀង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រៀមធ្វើស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលគាំពារផ្នែកជីវភាព និងជំនួយសង្គមផ្សេងៗ។

រដ្ឋបាលខណ្ឌទាំង១៥ ក៏ត្រូវកៀរគររកសប្បុរសជន និងវិស័យឯកជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

អាជ្ញាធររាជធានីភ្នំពេញ ក៏ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

មន្ទីរសុខាភិបាល ត្រូវត្រៀមរៀបចំផែនការការពារសុខភាព និងមន្ត្រី សុខាភិបាល រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ ដើម្បី ផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។

អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចាំបាច់ និងសត្វពាហនៈឱ្យបានរៀបរយ ដើម្បីជម្លៀសទៅទីទួលសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក