ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអែលសងសឹកវិញ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ១១០០នាក់

អ៊ីស្រាអែល៖ អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើប្លុកផ្ទះសម្បែង ផ្លូវរូងក្រោមដីក្នុងតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សរាប់រយនាក់។ យោងតាមសារព័ត៌មានរ៉យទ័រ។

អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅពេលដែលក្រុមអ៊ីស្លាមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួនប្រមាណ៧០០នាក់ និងចាប់ ជម្រិតមនុស្សរាប់សិបនាក់ទៀត។

ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើប្លុកលំនៅដ្ឋាន ផ្លូវរូងក្រោមដី វិហារអ៊ីស្លាម និងផ្ទះរបស់មន្ត្រីក្រុមហាម៉ាស់នៅហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងកុមារ២០ នាក់ ស្របតាមពាក្យសច្ចារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ចំពោះការសងសឹកដ៏ខ្លាំងក្លានេះ។

តាមប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថា ការវាយលុករបស់ក្រុមយុទ្ធជនហាម៉ាស់តាមទីក្រុងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍គឺជាការលុកលុយយ៉ាងសាហាវបំផុត ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីបនិងស៊ីរីនៅក្នុងសង្គ្រាម Yom Kippur កាលពី៥០ ឆ្នាំមុន ហើយបានគំរាមដុតបញ្ឆេះការផ្ទុះឡើងមួយទៀតនៅក្នុងជម្លោះមិនចេះចប់។

គួរឱ្យដឹងដែរថា អ៊ីស្រាអែលមិនបានបញ្ចេញចំនួនអ្នកស្លាប់ជាផ្លូវការទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបាននិយាយថាមនុស្សយ៉ាងតិច៧០០នាក់ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរក្នុងការវាយប្រហារនេះ។ អ្នកនាំពាក្យយោធាលោក Daniel Hagari បានចាត់ទុកការវាយប្រហារនេះថា ជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតនៃជនស៊ីវិលស្លូតត្រង់នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក