ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាមានមោទនភាពក្នុងការបង្ហាញលទ្ធផលនៃកិច្ចគាំពារជនមានពិការភាពទៅកាន់តំបន់អាស៊ាន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការគាំពារដល់ជនមានពិការភាពនៅក្នុងប្រទេសទៅប្រាប់ប្រទេសនានាក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅចូលរូមវេទិការអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី តំណាងឱ្យរដ្ឋមន្ត្រីសង្គមកិច្ច លោក ជា សុមេធី លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានលទ្ធផលជាច្រើនក្នុងការបង្ហាញទៅប្រទេសនានាក្នុងតំបន់អាស៊ាន ហើយនឹងអាចចែករំលែកបទពិសោធន៍ជាច្រើនដល់ប្រទេសផ្សេងទៀតផងដែរ។

លោកថា៖ «នៅក្នុងកិច្ចប្រជុំនេះយើងនឹងមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលជាច្រើនរបស់កម្ពុជាយើងជូនទៅកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន»

លោករដ្ឋលេខាធិការបានបញ្ជាក់ថាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលនៃកិច្ចគាំពារដល់ជនមានពិការភាពជាច្រើនត្រូវបានសម្រេចឡើងដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ជនមានពិការភាព (ជម្រាល កន្លែងចតយានយន្ត ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក....)។ លើសពីនេះរដ្ឋក៏បានបើកផ្ដល់ប្រាក់របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រ ការរៀបចំនូវច្បាប់ស្ដីពីការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលបានផ្ដល់ការគាំទ្រដល់ជនមានពិការភាពតាំងពីចាប់កំណើតរហូតដល់មរណភាព។

គួរឱ្យដឹងផងដែរថាវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្តីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (AMMSWD) លោកស្រី Dato Sri Hajah Nancy Sukhri តំណាងពីរដ្ឋាភិបាលអាមេរិក រួមទាំងរដ្ឋមន្ត្រីសង្គមកិច្ចនៃប្រទេសក្នុងតំបន់អាស៊ានទាំងអស់។

វេទិកានេះនឹងផ្ដល់ឱ្យប្រទេសនានាក្នុងតំបន់អាស៊ានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងប្រទេសខ្លួន និងការប្ដេជ្ញាចិត្តទៅថ្ងៃខាងមុខក្នុងការអភភិវឌ្ឍន៍ការលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាពក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក