ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអំពាវនាវដល់និស្សិតនៅអ៊ីស្រាអែលរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ខណៈរងការវាយប្រហារពីក្រុមហាម៉ាស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារសំឡេងទាំងយប់អធ្រាត្យឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ អំពាវនាវដល់និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែលរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីប្រទេសមួយនេះរងការវាយប្រហារដោយក្រុមឧទ្ទាមហាម៉ាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់និស្សិតខ្មែតនៅទីនោះ ហើយរាជរដ្ឋាភិបាលក៏បានបញ្ជាឱ្យក្រសួងការបរទេស ក្រសួងកសិកម្ម ស្ថាប័នសន្តិសុខ ធ្វើការទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ដើម្បីខិតខំជួយពលរដ្ឋ និងនិស្សិតខ្មែរនៅទីនោះ។

សម្តេចធិបតី ថ្លែងដូច្នេះថា៖«ខ្ញុំបាទផ្ទាល់ក៏បានធ្វើការទាក់ទងផ្ទាល់ជាមួយបងប្អូននិស្សិតដែលនៅទីនោះមួយចំនួនដូចជាឯកឧត្តមរដ្ឋមន្ត្រីការបរទេស ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងស្ថាប័នចារកម្មរបស់យើង ក៏បានធ្វើការជាមួយអាជ្ញាធរអ៊ីស្រាអែល ដូចជាទាក់ទងផ្ទាល់ជាមួយបងប្អូននិស្សិតរបស់យើង ទាំងប្រជាពលរដ្ឋយើងនៅទីនោះ‍»

នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់និស្សិតនៅទីនោះព្យាយាមរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងដែលមានសុវត្ថិភាពឱ្យបានភ្ជាប់ខ្ជាប់ ខណៈស្ថានភាពកំពុងតែច្របូកច្របល់។

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា៖«រាជរដ្ឋាភិបាលនឹងខិតខំយកចិត្តទុកដាក់លើការងារនេះ ហើយនឹងខិតខំធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសក្មួយៗជានិស្សិតនៅទីនោះទទួលបាននូវការការពារ សុវត្ថិភាពឱអស់លទ្ធភាពដែលអាចធ្វើទៅបាន»

គូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល រងការវាយប្រហារពីក្រុមឧទ្ទាមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សជាង២៥០នាក់ ហើយមនុស្សជាច្រើននាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក