ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា អំពាវនាវឲ្យបន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជា

ភ្នំពេញ៖ តំណាងឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាពកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនមនុស្សគ-ថ្លង់ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ពហុកីឡាដ្ឋានស្តាតចាស់) ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងបានលើកស្ទួយដល់ជនមានពិការភាពនៅកម្ពុជាជាបន្តបន្ទាប់ រហូតដល់បង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ បានធានាដល់ការចូលរួមសកម្មភាពសង្គមរួមមាន វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ និងសកម្មភាពផ្សេងៗទៀត។

លោកបន្ថែមថា កន្លងមកនេះរាជរដ្ឋាភិបាលក៏បានបើកផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍បានចំនួន ១៩ ៨៧៤នាក់ ដោយរបបសម្រាប់ ១២ខែ មានចំនួន ១២ ៦៣៨នាក់ និងរបបសម្រាប់ ៦ខែ មានចំនួន ៧ ២៣៦នាក់ ក្នុង ២៥រាជធានី ខេត្ត (ស្មើនឹង ៦០ក្រុង ស្រុក ខណ្ឌ)។

ជាមួយគ្នានេះលោកបានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជាដោយប្រែក្លាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងឯកសារគតិយុត្តទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

លោកបានសំដែងការពេញចិត្តចំពោះការឈឺឆ្អាលរបស់ក្រុមតារានៅកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយទៅដល់ជនមានពិការភាពគ-ថ្លង់នៅកម្ពុជានៅថ្ងៃសៅរ៍នេះ ដោយថាបានឆ្លុះបញ្ចាំងពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពក្នុងការចូលរួមដោយឥតរើសអើងនិងជាការលើកស្ទួយតម្លៃនិងសមត្ថភាពរបស់ជនមានពិការភាព ស្របតាមការធានារបស់ច្បាប់ជាតិ និងអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក