ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូសង្គមកិច្ចនឹងចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ានអាមេរិក ចាប់ពីថ្ងៃទី១០-១២ ខែតុលា នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ដើម្បីចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្តីពីអភិវឌ្ឍន៍បរិយាបន្ន ពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី តាមការអញ្ជើញរបស់រដ្ឋមន្រ្តីសង្គមកិច្ចឥណ្ឌូនេស៊ី។

យោងតាមលិខិតអញ្ជើញរបស់រដ្ឋមន្រ្តីសង្គមកិច្ចឥណ្ឌូនេស៊ីឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើជាវេទិកាសម្រាប់គណៈប្រតិភូទាំងអស់ដើម្បីចែករំលែកអំពីការអភិវឌ្ឍន៍ បញ្ហាប្រឈម និងមេរៀនដែលទាក់ទង ក្នុងការជំរុញការការពារសិទ្ធិជនពិការ និងពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគតនៃការរួមបញ្ចូលសង្គម រួមទាំងការពង្រឹងតួនាទីរបស់ជនពិការ និងសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ប្រកបដោយនិរន្តរភាព និងការបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូរបស់អាស៊ាន និងអង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍រួមបញ្ចូលពិការភាព។

គួរឱ្យដឹងដែរថា ដោយរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី មានធុរៈផ្ទាល់ខ្លួន ត្រូវបានប្តូរសមាសភាពទៅ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះវិញ។

នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយឧត្តមមន្ត្រីជំនាញផ្នែកពិការភាព និងអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារឯកសារនានាដើម្បីត្រៀមចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥” ដែលកិច្ចប្រជុំនេះរៀបចំទ្បើងស្របគ្នាជាមួយនឹងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសានៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី។

លោក ឯម ច័ន្ទមករា បានឱ្យដឹងថា យោងតាមរបៀបវារៈបណ្តោះអាសន្ននៃវេទិកាអាស៊ានជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍បរិយាប័ន្ននិងភាពជាដៃគូលើសពីឆ្នាំ២០២៥ និងមានកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិកស្តីពីសិទ្ធិជនមានពិការភាព ដែលនឹងពិភាក្សាលើការបញ្ជ្រាបទស្សនវិស័យពិការភាព និងរបៀបវារៈជាសកលប្រកបដោយបរិយាបន្ននៅក្នុងសសរស្តម្ភអាស៊ានទាំងបីរួមមាន៖ បញ្ហាប្រឈម កាលានុវត្ត និងឧត្តមានុវត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក