ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឥណ្ឌា នឹងរួមគ្នាពិនិត្យលើការតភ្ជាប់វិស័យឌីជីថលដែលជាវិស័យអាទិភាព

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការតភ្ជាប់វិស័យឌីជីថល។

ការពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសភាគីទាំងពីរនេះ ធ្វើឡើងក្នុងឱកាស ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Uttam Khobragade បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចជំនួបទ្វេភាគីនាព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។

ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាអំពីវិស័យជាអាទិភាពក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ឥណ្ឌា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ភាគីឥណ្ឌា សង្ឃឹមថា ក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយ: កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយ:ជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ និងការតភ្ជាប់វិស័យឌីជីថល ជាដើម។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលបានផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការ និងជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនចំពោះរាជរដ្ឋាភិបាលនាអំឡុងពេលមានការរីក រាលដាលនៃវិបត្តិជំងឺកូវី-១៩ នៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញផងដែរអំពីប្រវត្តិនៃចំណងមិត្តភាព ប្រពៃណី វប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា តាំងពីយូរលង់ណាស់មកហើយ ស្តែងតាមរយ:សំណង់ប្រាសាទនានាមួយចំនួននៅប្រទេសកម្ពុជា។

រដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី សំដៅផ្ដល់ប្រយោជន៍ទៅវិញទៅមករវាង កម្ពុជា-ឥណ្ឌា និងគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញការតភ្ជាប់ រវាងប្រជាជន និងប្រជាជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរនឹងពិនិត្យរួមគ្នាលើ ការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក