ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង់គ្លេសនឹងបណ្តុះបណ្តាលដល់នគរបាលកម្ពុជាលើជំនាញបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Marc Thayre បាននិយាយថា អង់គ្លេសនឹងផ្តល់ការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាលើភាសាអង់គ្លេស ជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

លោក Marc Thayre បានបញ្ជាក់បែបនេះនៅក្នុងឱកាសដែលលោក ព្រមទាំងមន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ លោក Peter Vernon អញ្ជើងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

លោក Marc Thayre អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានលើកឡើងពីការផ្តល់ជូននូវការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធភាសាអង់គ្លេស ក៏ដូចជាមុខជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ចំពោះកិច្ចអន្តរាគមន៍ជួយដល់ពលរដ្ឋអង់គ្លេសរស់នៅកម្ពុជានៅពេលជួបបញ្ហាផងដែរ។

ជាមួយគ្នានេះ លោក Peter Vernon ក៏បានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ជាមួយនគរបាលជាតិកម្ពុជា ដែលមានពីមុនមកតាមរយៈយន្តការដែលមានស្រាប់។

នាយឧត្តមសេនីយ៍ ស ថេត បានគាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក