ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អបអរសាទរដែលកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ និងបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះឲ្យកាន់តែប្រសើរថែមទៀត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W.PATRICK MURPHY សម្តែងការអបអរសាទរនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គស្នងការនគរបាលជាតិ លោក ស ថេត នាថ្ងៃព្រហស្បតិ៍ សុក្រ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយនិងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការជួយគាំទ្រពីនគរបាលជាតិកម្ពុជា នូវរាល់ការស្នើសុំកិច្ចសហការពីសហរដ្ឋអាមេរិក។

លោក W.PATRICK MURPHY ក៏បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូតរួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋានរួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉្មតចត់ ម៉ឺងម៉ាត់ អត់ធ្មត់។

ជាមួយគ្នានោះ លោកក៏បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឲ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ឯកអគ្គរដ្ឋទូតរូបនេះ បានលើកទឹកចិត្តឲ្យនគរបាលជាតិកម្ពុជា រៀបចំចាត់តាំងមន្ត្រីដើម្បីទៅចូលរួមទទួលការបណ្តុះបណ្តាលនៅសាលាបណ្ឌិត្យសភាអាយលា (ILEA) ប្រចាំនៅទីក្រុងបាងកក ដោយនៅទីនោះជាមជ្ឈមណ្ឌលប្រកបដោយសក្តានុពលក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ គ្រប់មុខជំនាញ។

ជាការឆ្លើយតប លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ និងបានឯកភាពគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ លោក ស ថេត សម្តែងការរីករាយស្វាគមន៍ជាមួយនឺងកិច្ចសហការ ដែលឯកអគ្គរដ្ឋទូត បានលើកឡើងឲ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អបន្ថែមទៀត ដោយលើកទឹកចិត្តឲ្យកងកម្លាំងអនុវត្តច្បាប់អមស្ថានទូតអាមេរិក បន្តធ្វើការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធទាំងជំនាញផ្ទាល់ រួមទាំងក្រុមការងារចម្រុះ Task Force។

លោក ស ថេត ក៏បានថ្លែងអំណរគុណភាគីអាមេរិក ដែលបានផ្តល់ការបណ្តុះបណ្តាល ហើយនគរបាលជាតិកម្ពុជា ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកបទពិសោធន៍ពីសាលាបណ្ឌិត្យសភាអាយលា (ILEA) យកមកប្រើប្រាស់ឲ្យចំមុខជំនាញ។

ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានស្នើសុំឲ្យអាមេរិកបន្តការគាំទ្របន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងជំនាញព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗ ដែលឈានទៅដល់ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក