ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចង់កែប្រែពេលវេលាទំនេររបស់សិស្សដើម្បីបង្កើនសមត្ថភាពនិងអត្ថប្រយោជន៍សម្រាប់សិស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការជំរុញសិស្សឱ្យមានឱកាសបំប៉នបំណិតជីវិតបន្ថែមក្នុងម៉ោងទំនេរពីការសិក្សា ដោយថាការធ្វើបែបនេះនឹងអាចធ្វើឱ្យសិស្សមានបទពិសោធន៍ក្នុងជីវិតជៀសវៀងពីអំពើអបាយមុខផ្សេងៗ។

ថ្លែងក្នុងទិវាគ្រូបង្រៀន ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដែលអាចឱ្យសិស្សបានចូលរួមបន្ទាប់ពីម៉ោងសិក្សារបស់សិស្ស។ កម្មវិធីក្រៅម៉ោងនោះមានដូចជាក្លិបសិក្សា ការចូលរួមជួយក្នុងការងារសង្គមដូចជាជួយចាស់ជរា និងអនាម័យបរិស្ថានជាដើម។

សម្ដេចថាដើម្បីលើកចិត្តសិស្សក្នុងការងារទាំងអស់នេះគួរគប្បីមានការលើកទឹកចិត្តតាមរយៈការដាក់ពិន្ទុផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក