ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យដំណើរការជាធម្មតាសកម្មភាពផ្នែកប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងតំបន់បិទខ្ទប់

ភ្នំពេញ : សកម្មភាពផ្នែកប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងតំបន់បិទខ្ទប់ ត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា ប៉ុន្តែស្ថាប័នសាធារណៈពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល និងប្រតិបត្តិករអាកាសយានដ្ឋាន ត្រូវកាត់បន្ថយមន្ត្រី និងបុគ្គលិកបម្រើការងាររបស់ខ្លួនឱ្យមកនៅត្រឹមកម្រិតអប្បបរមា ដោយផ្អែកតាមតម្រូវការចាំបាច់និងដោយអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។ នេះបើយោងតាមប្រការ ៧នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ននិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ 

ចំពោះការធ្វើដំណើរពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនេះ ត្រូវបានអនុញ្ញាតចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់ អ្នកដំណើរតាមផ្លូវអាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន។

ការធ្វើដំណើររបស់មន្រ្តី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.។

ចំពោះការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដែលបំពេញការងារបម្រើឱ្យការហោះហើរតាមផ្លូវអាកាស ក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់បិទខ្ទប់ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ហាបេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក