ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរា បង្កើតគ្រុបតេឡេក្រាម និងលេខទូរសព្ទសម្រាប់ទាក់ទងសួររឿងសេវាកម្មផ្សេងៗនៅតំបន់អង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបង្កើតបណ្តាញសង្គមតេលេក្រាម និងលេខទូរសព្ទ សម្រាប់ទាក់ទងសួរអំពីការផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ដូចជាការស្នើសុំថតនៅតាមប្រាសាទក្នុងខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរា បានបង្កើតបណ្តោញទំនាក់ទំនងតាមអនឡាញនេះក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា។

សាធារណជនដែលមានចម្ងល់អំពីនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ អាចភ្ជាប់ទៅនឹងគ្រុបតេឡេក្រាមឈ្មោះ «មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា» ឬក៏អាចខលទៅលេខទូរស័ព្ទ (CALL CENTER) ០១៤ ២២២ ៥៩៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក