ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបារម្ភពីចំនួននាយទាហានដែលច្រើនជាងពលទាហាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងការពារជាតិឱ្យពិនិត្យឡើងវិញសម្រាប់ការប្រឡងជ្រើសរើសនាយទាហានដោយថា បច្ចុប្បន្ននេះកម្ពុជាមាននាយទាហានក្នុងចំនួនច្រើនលើសពលទាហាន ដើម្បីពង្រឹងគុណភាពក្នុងជួរកងទ័ព។

ថ្លែងពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ ក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការបណ្ដុះបណ្ដាលកាលពីកន្លងមកតែទៅលើនាយទាហានដែលធ្វើឱ្យចំនួននាយទាហានឡើងខ្ពស់ជាពលទាហាន ដែលថាត្រូវហ៊ានអាកាត់ដើម្បីឱ្យមានការរើសពលទាហានវិញ។

សម្ដេចថា៖ «ហើយកុំខ្លាចភាគីមិត្តគេកាត់ជំនួយបើសិនជាគេឱ្យតែ ៤ឆ្នាំមករៀនតែយើងយកមកបន្ទុក ៤០ឆ្នាំយើងយកមកធ្វើអី? នាយទាហានរៀនមកទៅណាបើគាត់ច្រើនពេកយើងតែងតាំងវាអត់កើត ព្រោះទាហានគឺតាមស័ក្កិវាមានតាមប្រអប់ដល់សុទ្ធតែនាយទាហានចេញមកស័ក្កិ១។ ស័ក្កិមួយត្រូវកាន់ទ័ពប៉ុន្មាន? ដល់ឥឡូវគិតថាស័ក្កិមួយគាត់គិតថាតូចជាគេដោយសារងាយទៅច្រើន អ៊ីចឹងត្រូវគិត»

សម្ដេចថាការសម្រេចពីមុនដែលសម្រេចតាមផែនការមិនមែនជាកំហុសឆ្គងទេ តែថាពេលនេះគឺត្រូវសម្រាកបន្តិចសិនដើម្បីពិនិត្យ។ សម្ដេចបានស្នើឱ្យមានការពិភាក្សាជាមួយម្ចាស់ជំនួយចំពោះការបង្វែការបណ្ដុះបណ្ដាលពីនាយទាហាន មកជាជំនួយដើម្បីបណ្ដុះបណ្ដាលពលទាហានវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក