ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីមុខងារសាធារណឱ្យធ្វើការវាយតម្លៃគោលការណ៍នៃការរើសមន្ត្រីថ្មីឡើងវិញដោយថាក្នុងអាណត្តិនេះជាអាណត្តិដែលត្រូវពង្រឹងស្ថាប័ន ពិនិត្យមើលតួនាទីរចនាសម្ព័ន្ធឱ្យច្បាស់លាស់ ហើយពិនិត្យមើលក្របខណ្ឌថាមានខ្វះឬលើស។
ថ្លែងក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតីបានថ្លែងថា សុខចិត្តសន្សំថវិកាពីការរើសមន្រ្តីថ្មីមកបង្កើនការលើកទឹកចិត្តអ្នកដែលមានស្រាប់។ សម្ដេចថាការអនុញ្ញាតឱ្យរើសមន្ត្រីថ្មីបានលុះណាតែវាយតម្លៃឃើញថាមានកង្វះធនធាន ដែលចាំបាច់យកមកដាក់បន្ថែម។
សម្ដេចថា៖ «សន្សំថវិកាជាជាងរើសមន្ត្រីថ្មីយកថវិកានេះមកបង្កើនការលើកទឹកចិត្តអ្នកដែលមានស្រាប់ល្អជាង»៕