ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងសុខាភិបាលចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំទូទាំងប្រទេសដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានប្រកាសកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បួនដល់កុមារីអាយុ៩ឆ្នាំនៅទូទាំងប្រទេសដោយឥតគិតថ្ងៃ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា នៅសាលាបឋមសិក្សាភ្នំពេញថ្មី។

កម្មវិធីចាក់វ៉ាក់សំាងការពារជំងឺមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងប្រទេសដោយឥតគិតថ្លៃនេះ គឺធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi WHO UNICEF CHAI។

ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បួននេះ នឹងផ្តល់ជូនដល់កុមារីមានអាយុ៩ឆ្នាំ នៅតាមសាលារៀន តាមភូមិ និងនៅតាមមណ្ឌលសុខភាពដោយមានការផ្តល់ជូនពេញមួយឆ្នាំតែម្តងចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា កម្មវិធីជាតិផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីរំពឹងទុកថា កុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ខណៈកម្ពុជាក៏មានគម្រោងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី ៩ឆ្នាំក្នុងឆ្នាំ២០២៥ ផងដែរ។

ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតកលាក់មុខ» ដើម្បីជៀសវាងជំងឺនេះកើតឡើងកុមារី និងស្ត្រីត្រូវចាក់ថ្នាំបង្ការទុកជាមុន។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១ ១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។

យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន ១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក