កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

នាយករដ្ឋមន្ត្រីប្រកាសតម្លើងប្រាក់អាហារូបករណ៍ដល់គ្រូកម្មសិក្សា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការតម្លើងប្រាក់អាហារូបករណ៍ដល់គ្រូកម្មសិក្សា ដោយថានេះជាការកំណែទម្រង់ និងវិនិយោគលើការសិក្សា។

ថ្លែងក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នេះនៅវិទ្យាស្ថានបច្ចេកវិទ្យា រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើផ្នែកអប់រំគឺត្រូវចាប់ផ្ដើមលើការវិនិយោគមនុស្សជាសំខាន់។

សម្ដេចថា៖ «ហើយច្បាប់ផ្ដើមពីគ្រូដែលត្រូវប្រឡងចូលតែម្ដង។ ព្រោះគាត់ត្រូវការពេលវេលា ដោយសារតែយើងមិនអាចឱ្យគាត់អត់បំប៉នជាគ្រូទេ»

បើតាមសម្ដេចធិបតី គ្រូដែលប្រឡងជាប់ជាគរុសិស្សកាំ«ក»ត្រូវតម្លើងពី១ខែ ៦០ម៉ឺន៣ពាន់រៀល និងត្រូវតម្លើងដល់ជាង ១លាន ១សែន ៧ម៉ឺនរៀល។ គ្រូគរុសិស្សកាំ «ខ» ត្រូវឡើងពី ៥៦ម៉ឺន ២ពាន់រៀល ដល់ជា ១លាន ១សែនរៀល ខណៈគរុសិស្សកាំ «គ» ត្រូវតម្លើងពី ៦៣ម៉ឺនក្នុង ១ខែដល់ ៩៨ម៉ឺនរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក