លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ ខណៈទៅដកប្រាក់ដែលបងប្អូនផ្ញើពីកម្ពុជាជាង ៣ម៉ឺនដុល្លារ

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខងផែង ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ខណៈឆ្លងដែន (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីទៅដកលុយ ដែលបងប្អូនធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ ផ្ញើកាន់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអធិការនគរបាលស្រុកថ្មពួក លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ប្រាប់ឱ្យភ្នាក់ងារ EAC News ដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានឱ្យដឹងថា ពលរដ្ឋកម្ពុជាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ធុង សីហា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ សេរី ២០១៥ ស្លាកលេខ បន្ទាយមានជ័យ1J- 8109 បានឆ្លងដែន តាមច្រកតំបន់បឹងត្រកួន មកផ្សាស្រុកតាប្រាយ៉ា ប្រទេសថៃ (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីដកប្រាក់ ដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក។ លុះត្រឡប់មកវិញសមត្ថកិច្ចស្រុកតាប្រាយ៉ា ក៏បានឃាត់ខ្លួន រួមនឹងលុយចំនួន ១ ១៥៩ ០០០បាត (ស្មើនឹង ៣១ ៣២៩.៨៣ដុល្លារ) បញ្ចូនទៅអធិការដ្ឋានស្រុកតាប្រាយ៉ា ដើម្បីកសាងសំណុំរឿង។

លោកអធិការបានបន្តថា ទាក់ទិននឹងការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ សមត្ថកិច្ចអះអាងថា គឺខុសទៅហ្នឹងច្បាប់ប្រទេសថៃ ដែលនាំចេញដោយមិនបានត្រួតពិនិត្យច្បាស់លាស់ពីសមត្ថកិច្ចថៃ។ បើតាមការបញ្ជាក់សាម៉ី ដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននោះ បាននិយាយថាលុយទាំងអស់ចំនួន ១ ១៥៩ ០០០បាត (១លាន ១សែន ៥ម៉ឺន ៩ពាន់បាត) គឺមានកាតបញ្ជីចំនួន ៥នាក់ ឈ្មោះផ្សេងៗគ្នាដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក ។

លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកតំបន់បឹងត្រកួន ក៏បានស្នើសុំធានាខ្លួនពលរដ្ឋកម្ពុជាខាងលើ ដើម្បីត្រឡប់ទឹកដីកម្ពុជាវិញ តែភាគីថៃមិនយល់ព្រម ដោយគេបានកសាងសំណុំរឿង បញ្ចូនបន្តទៅតុលាការ ខេត្តស្រះកែវ នៅថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីឱ្យម្ចាស់បញ្ជីមកផ្ទៀងផ្ទាត់ទិន្នន័យ ថាករណីនេះមិនមែនជាករណី កេងប្រវ័ញ្ច ឬរំលោភសេចក្តីទំនុកចិត្តណាមួយ។ ដោយឡែកម៉ូតូ ១គ្រឿង ភាគីថៃបានប្រគល់ឱ្យគ្រួសារយកមកកម្ពុជាវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក