ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាមនឹងរៀបចំការប្រគុំតន្រ្តី ប្រណាំងទូក និងតាំងពិព័រណ៌

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំកម្មវិធីរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសអបអរសាទរពិធីបុណ្យចេញព្រះវស្សា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាមួយនឹងការតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងផលិតផលនានាក្នុងខេត្តកំពង់ចាម។

នៅពេលយប់ ក៏នឹងមានការប្រគុំតន្រ្តី នៅមាត់ទន្លេ ក្រុងកំពង់ចាម និងមានពិធីបណ្តែតប្រទីប និងអុចកាំជ្រួច នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៨ៈ៣០នាទីនៅកំពុងរង់ចាំ។

រដ្ឋបាលខេត្តរៀបចំពិធីនេះឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងលើកស្ទួយវប្បធម៌ប្រពៃណី ជាពិសេសចង់បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តអំពាវនាវដល់ពលរដ្ឋអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកទឹកចិត្ត គាំទ្រដល់វិស័យកីឡាប្រណាំងទូកក្នុងខេត្តកំពង់ចាម។

គូសបញ្ជាក់ថា ពិធីចូលព្រះវស្សាមានរយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ ដោយឆ្នាំនេះថ្ងៃចូលព្រះវស្សាគឺត្រូវនឹងថ្ងៃទី០២ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែតុលា។ ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធគឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក