ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អរគុណសប្បុរសជនដែលបាននាំយកអំណោយជូនដល់ក្រសួងព័ត៌មានទុកចែកជូនអាជ្ញាធរដើម្បីបម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងស្រុកកោះសូទិន

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអរគុណចំពោះលោក ទី អៀង ដែលបាននាំយកអំណោយជូនដល់ក្រសួងព័ត៌មាន ទុកចែកជូនអាជ្ញាធរដើម្បីបម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

នៅក្នុងឱកាសទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្លៀកបំពាក់ពេទ្យមួយចំនួនជូនដល់ក្រសួង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នាទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងអំណរគុណចំពោះលោក ទី អៀង និងភរិយា ដែលបានរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីទុកចែកជូនទៅដល់មូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សម្រាប់អំណោយដែលត្រូវនាំយកទៅចែកនាពេលនេះមានម៉ាស់ចំនួន៣ម៉ឺនម៉ាស់ និងអាវពេទ្យចំនួន៣០០ មីចំនួន១០ កេសធំ ត្រីខចំនួន៥០យួរ និងទឹកសុទ្ធចំនួន១០០កេស ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក