ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឱ្យគ្រូ និងសិស្សានុសិស្ស ពង្រឹងលើកិច្ចការស្រាវជ្រាវឱ្យបានច្រើន

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ«ទិវាគ្រូបង្រៀន ៥តុលា» នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាកិច្ច និងសំណេះសំណាលជាមួយសិស្សនុសិស្សនៅតាមស្តង់ពិព័រណ៍ស្នាដៃនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតីរំភើប និងមានមោទកភាពដែលបានឃើញសិស្សានុសិស្សបង្កើតការច្នៃប្រឌិត និងធ្វើការស្រាវជ្រាវ និងបានចងក្រងជាសៀវភៅជាច្រើន។

សម្តេចធិបតី ថ្លែងដូច្នេះថា៖ «កុំខ្លាចវិនិយោគទៅលើការងារបង្កើតផលិតផលបែបនេះ កុំខា្លចវិនិយោគលើមនុស្សដើម្បីបង្កើតលទ្ធផលការងារសុម្រាប់ប្រទេសជាតិយើង។ ខ្ញុំសប្បាយចិត្តដែលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូស្រាវជ្រាវចងក្រងជាសៀវភៅបានជាង ១ពាន់»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសិស្សានុសិស្សមានវប្បធម៌ស្រាវជ្រាវ និងអានឱ្យបានច្រើន។ ជាមួយគ្នានេះសម្តេចធិបតីក៏បានជំរុញឱ្យគ្រូៗពង្រឹងលើសមត្ថភាពបង្រៀន និងការស្រាវជ្រាវផងដែរ។

សម្តេចធិបតីបានគូសបញ្ជាក់ថា លោកគ្រូអ្នកគ្រូដែលប្រឡងជាប់គ្រូគរុកោសល្យត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ដោយដំឡើងប្រាក់ខែបន្ថែមទៀតផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងលើការអប់រំពីសិស្សថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ដើម្បីឱ្យការអប់រំកាន់តែមានគុណភាពប្រសើរឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក