ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

នាយករដ្ឋមន្ត្រីប្រកាសថានឹងធ្វើឲ្យសាលារដ្ឋមានគុណភាពកាន់តែល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថានឹងធ្វើឲ្យសាលារដ្ឋទាំងអស់ទូទាំងប្រទេសមានគុណភាពល្អ ដោយមិនចាំបាច់ឱ្យឪពុកម្ដាយមានការពិបាកក្នុងការស្វែងរកសាលាមានគុណភាពដល់កូនរបស់ពួកគេនោះទេ។

ថ្លែងនៅក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្រោមការដឹកនាំរបស់សម្ដេចការពង្រឹងគុណភាពអប់រំគឺជាកត្តាសំខាន់។

សម្ដេចថានៅក្នុងអាណត្តិនេះ ឬអាណត្តិមួយទៀតសម្ដេចនឹងធ្វើឲ្យគុណភាពសាលារដ្ឋគឺជាគុណភាពអប់រំមួយដែលមានគុណភាពខ្ពស់។

ជាមួយគ្នានៅសម្ដេចក៏បានផ្ដល់ជាគំនិតថាដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍ មានធនធានដែលមានគុណភាព ការអប់រំពីថ្នាក់មូលដ្ឋានពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គឺជាកត្តាដែលសំខាន់បំផុត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក