ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តួកគីនឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូយូ ខូចារអសហ្វ (UIKÙ Kocaele)។

លោកស្រីឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងថា ប្រទេសតួកគីមានបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀតដូចជា៖ វិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម។ល។

លោកស្រីកត់សម្គាល់ថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ឡើងជាលំដាប់ ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រីបានគូសបញ្ជាក់ថា តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស។

ជាមួយគ្នានេះប្រទេសតួកគីក៏ បានផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាន និស្សិតប្រមាណ ៦០នាក់កំពុងសិក្សា។

ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី ដែលបានគាំទ្រ និងផ្ដល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងដំណើការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។

សម្ដេចធិបតី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ ជាក់ស្ដែង នៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ។

ក្នុងជំនួបនេះ សម្ដេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វិស័យអប់រំ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូតជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ។ ចំពោះវិស័យការពារជាតិវិញ សម្ដេចធិបតី បានរំពឹងទុកផងដែរថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មានជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ពឱ្យកាន់តែជិតស្និទ្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក