កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ការដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងអាណត្តិថ្មី

បន្ទាយមានជ័យ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤ ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដែលជាចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍនជនបទ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសប្រែក្លាយពីផ្លូវដី គ្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ហើយនឹងផ្លូវចាក់បេតុង។

ការដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤នេះ ក្នុងឱកាសលោកនិងប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

យុទ្ធសាស្រ្តទាំង៤ចំនុចរួមមាន កាងារពង្រីកបន្ថែម ពង្រឹងគុណភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងគមនាគមន៍ជនបទ ដើម្បប្រែក្លាយពីផ្លូវដី គ្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ហើយនឹងផ្លូវចាក់បេតុង។ ដែលផ្លូវនេះគីជាសរសៃឈាមមួយ ដែលអាចជុំរុញធ្វើឱ្យប្រជាពលរដ្ឋនៅជនបទ ទទួលបាននូវលំហូសេដ្ឋកិច្ចរីកចម្រើន ផ្លែផ្កា និងកំណើនសេដ្ឋកិច្ច លើសពីនេះទទួលបានសេវាកម្មផ្សេងៗទៀត ជាពិសេសសេវាសាធារណ។

ជាមួយគ្នានេះ ក៏មានការលើកកម្ពស់អនាម័យ លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតាមជនបទ រស់នៅប្រកបដោយអនាម័យ ដែលអាចប្រែក្លាយជនបទទៅជាសង្គមស៊ីវិល័យ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយគិតអំពីផ្លូវ ហេដ្ឋារចនាសម្ព័ន្ធជនបទ គិតគូរពីសុខភាព មុខរបបរបស់ប្រជាពលរដ្ឋឱ្យពួកគាត់មានមុខរបបបន្ថែមថ្មី ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ក្រៅពីរបរកសិកម្ម ដោយត្រូវធ្វើការបណ្តុះបណ្តាលនូវជំនាញជូនពួកគាត់។

ទន្ទឹមនោះដែរ ក៏មានការពង្រឹងស្ថាប័ន លេីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការផ្តល់ជូននូវទឹកស្អាត អនាម័យ ការផ្លាស់ប្តូរឥរិយាបថ ឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យល្អ ស៊ីវីល័យ ខិតខំជំរុញធ្វើយ៉ាងមិចបង្កើនបាននូវមុខរបបតាមរយៈបណ្តុះបណ្តាលជំនាញមូលដ្ឋានផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក