ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UNDP នឹងពាំនាំបច្ចេកវិទ្យា AI ថ្មីជួយដល់ដំណើរការគិតគូរពីភាពក្រីក្រនៅកម្ពុជាឱ្យបានប្រសើរឡើង

ភ្នំពេញ៖ តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា នឹងគាំទ្រដល់ក្រសួងផែនការដោយពាំនាំនូវបច្ចេកវិទ្យា AI ថ្មីតាមរយៈការធ្វើជំរឿនអង្កេតនានារបស់ក្រសួងផែនការសំដៅជួយដល់ដំណើរការគិតគូរពីភាពក្រីក្រនៅកម្ពុជាឱ្យបានប្រសើរឡើង។

លោកស្រី អាលីសា ឆាគ័រ (Alissar Chaker) តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លើកឡើងដូចនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ នារសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសសម្តែងការគួរសម លោកស្រីបានបញ្ជាក់ថានឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ដើម្បីត្រៀមខ្លួនចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៧ ខាងមុខនេះ។

លោកស្រី អាលីសា ឆាគ័រ បានលើកឡើងនូវយន្តការបច្ចេកទេសមួយចំនួនដែលជាការចូលរួមចំណែកក្នុងការសម្រេចបានផងដែរ។

រដ្ឋមន្ត្រីផែនការ និងលោកស្រីតំណាង UNDP បានពិភាក្សាការងារដោយលើកឡើងពីកិច្ចសហប្របត្តិការដ៏ល្អក្នុងភាពជាដៃគូយូរអង្វែងមក ដែលក្នុងនោះ UNDP ពិតជាបានដើរតួនាទីយ៉ាងសំខាន់ឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការងាររៀបចំការងារផែនការ ៥ឆ្នាំ។

លោក ប៊ិន ត្រឈៃ បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ធ្វើឱ្យសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនរាជរដ្ឋាភិបាល។ ក្នុងនោះលោកបានលើកឡើងថា ក្រសួងផែនការនៅតែបន្តធ្វើកិច្ចការដោយផ្អែកលើយន្តការដែលមានស្រាប់ និងស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

លោកបានលើកឡើងថា UNDP បានសហការនិងគាំទ្រការងារគណនា និងវិភាគពីភាពក្រីក្ររបស់ប្រជាជនកម្ពុជាផ្អែកលើពហុសមាសភាគជាដើម ហើយថ្មីៗនេះ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ UNDP ក៏បានចូលរួមចំណែកក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។

រដ្ឋមន្ត្រីរូបនេះ សង្ឃឹមថាក្រសួងផែនការ និង UNDP នឹងបន្តកិច្ចសហប្រតិបត្តិការជាផ្លែផ្កានេះជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីផែនការ និងលោកស្រីតំណាង UNDP បានប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និង UNDP ឱ្យកាន់តែល្អប្រសើរ និងជិតស្និទបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក