ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល ជួបពិភាក្សាក្នុងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដើម្បីពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល ក្នុងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា។

ជំនួបតាមប្រព័ន្ធអនឡាញ នាថ្ងៃពុធ ខែតុលា ឆ្នាំ២០២៣ នេះនៅក៏មានវត្តមាន អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធពីកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល អញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងពីបច្ចុប្បន្នភាព ក្នុងការជំរុញបង្កើនការងារ ថែទាំសុខភាពបឋមនៅកម្ពុជា ដោយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់កែប្រែទម្លាប់រស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន ឱ្យទម្លាប់រស់នៅស្អាត បរិភោគស្អាត ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ ដោយប្រកាន់ ពាក្យស្លោក “ការពារប្រសើរជាងព្យាបាល”។

លោកស្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីក្នុងគ្រួសារនីមួយៗ គឺជាកត្តាគន្លឹះក្នុងការជំរុញគ្រួសារឱ្យមានសុខភាពល្អ ព្រោះថាតួនាទីរបស់ស្ត្រីក្នុងគ្រួសារនីមួយៗ គឺជាភរិយា និងជាម្តាយ ដែលតែងតែក្រើនរំលឹកដល់សមាជិកគ្រួសារ អំពីសារសំខាន់នៃការថែទាំសុខភាព ការចាក់វ៉ាក់សាំងបង្ការជំងឺនានា ការបំបៅកូនដោយទឹកដោះម្ដាយ ការផ្តល់អាហារូបត្ថម្ភដល់ទារក និងកុមារជាដើម។

ជាមួយគ្នានេះ លោកស្រី ពុំ ចន្ទីនី បានលើកឡើងដែរថា កាកបាទក្រហមកម្ពុជា មានម្ចាស់ការទាំងនៅថ្នាក់កណ្តាល រហូតដល់សាខា ដែលបាននិងកំពុងធ្វើការងារសុខភាពតាមសហគមន៍នេះ ជាប្រចាំទៅតាមវិស័យអាទិភាពទី២ របស់យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ គឺ "សុខភាព និងការថែទាំសុខភាពតាមសហគមន៍“ ជាពិសេសផ្តោតលើការងារសុខភាព មាតា ទារក និងកុមារ និងការប្រយុទ្ធប្រឆាំងមេរោគអេដស៍។

ទន្ទឹមនេះដែរ លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងការចាប់អារម្មណ៍លើចំណុចដែលជាការតម្រង់ទិសលើការងារថែទាំសុខភាពសហគមន៍ជាចាំបាច់ ដោយផ្តោតលើការចូលរួមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ដើម្បីជំរុញឱ្យពួកគាត់មានសុខភាពល្អ។ លោកស្រីបញ្ជាក់ថា នេះជាអ្វីដែលបាននិងកំពុងធ្វើស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺការអភិវឌ្ឍមូលធនមនុស្ស ដែលសម្ដៅធ្វើយ៉ាងណាឱ្យមនុស្សមានសុខភាពល្អ មានសមត្ថភាព។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពរបស់ក្រសួងសុខាភិបាល លោកស្រី ឈា ឆដាភា បានធ្វើបទបង្ហាញ ស្តីពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដោយបានរំលេចអំពីសកម្មភាពស្នូលក្នុងការផ្ដល់លទ្ធភាពនិងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ តាមរយៈសកម្មភាពចម្បងចំនួន៤ រួមមាន កសាងអក្ខរកម្មសុខភាព និងជំនាញរបស់បុគ្គល គ្រួសារ និងសហគមន៍ដើម្បីគាំទ្រដល់សុខភាព ចូលរួមរៀបរៀងរួមគ្នាសម្រាប់អន្តរាគមន៍សុខភាព និងសេវា ការថែទាំសុខភាពបឋម ពង្រឹងរចនាសម្ព័ន្ធ និងការចូលរួមក្នុងសេវាសុខភាព និងគណនេយ្យភាព ចំពោះសហគមន៍ និងពង្រឹងភាពជាអ្នកដឹកនាំមូលដ្ឋានដើម្បីសុខភាព រួមទាំងសកម្មភាពពហុវិស័យ។

ថ្នាក់ដឹកនាំទាំងពីរមានសង្ឃឹមជឿជាក់ថា កិច្ចប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល នឹងកាន់តជិតស្និទ្ធ និងរីកចម្រើន ខណៈកិច្ចប្រជុំដ៏មានសារសំខាន់នេះ បានបញ្ចប់នៅ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងភាតរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក