ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រាសាទភ្នំក្រោម ជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច យ៉ាងល្អប្រសើរ

សៀមរាប៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែរ ដោយសារទីនោះ មានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល ១២គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។

អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោមលោក រ៉ា ឌី បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។

លោក រ៉ា ឌី បានឱ្យដឹងទៀតថា ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ (ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ (ផ្នែកខាងលិច) មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។

លោក បន្ថែមឱ្យដឹងថា ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ នឹងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺព័ណ៌មាសក្រហមឆ្អៅ។ ប៉ុន្តែបើមានភ្លៀងធ្លាក់ ឬមេឃស្រទុំវិញ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។

អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំនៅប្រាសាទភ្នំក្រោមបញ្ជាក់ថា ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅបរិវេណប្រាសាទ ភ្ញៀវអាចដើរតាមវង់ទស្សនា នឹងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាត ផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍បាន។ មួយវិញទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ដោយកាត់ក្រីមែកឈើ បោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះជាប្រចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក