ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប៉ូលិសថៃស្នើដល់សាធារណជនកុំចែករំលែករូបភាពនៃហេតុការណ៍បាញ់ប្រហារក្នុងផ្សារទំនើប កណ្តាលក្រុងបាងកក

ថៃ៖ អ្នកនាំពាក្យនៃនគរបាលភូមិន្ទថៃ លោក Archayon Kraithong បានអំពាវនាវដល់សាធារណជន ជៀសវាងការចែករំលែករូបភាព និងវីដេអូឃ្លីប បាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon។ នេះបើយោងតាមសារព័ត៌មានថៃ The Nation Thailand។

លោក Archayon Kraithong ស្នើសុំនេះធ្វើឡើងបន្ទាប់មានការចែកចាយយ៉ាងច្រើនបន្តបន្ទាប់នូវព្រឹត្តិការណ៍សោកនាដកម្មកាលពីម្សិលមិញនៅផ្សារទំនើប Siam Paragon។

លោកបានចេញការព្រមានដល់អ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញ នាថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ កុំឱ្យចែករំលែករូបភាព ឬវីដេអូឃ្លីបដែលទាក់ទងនឹងឧបទ្ទវហេតុនេះ រួមទាំងរូបភាពនៃព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពនៃអ្នកស្លាប់ និងអ្នករបួសផងដែរ ដែលអាចប៉ះពាល់ចំពោះគ្រួសារជនរងគ្រោះពីការបាញ់ប្រហារនេះ។

លោកបានគូសបញ្ជាក់ថា ឧប្បត្តិហេតុហិង្សានៃធម្មជាតិនេះច្រើនតែបង្កឱ្យមានកំហឹង ការអាក់អន់ចិត្ត ការសោកសៅ ការភ័យខ្លាច និងការថប់បារម្ភក្នុងចំណោមសាធារណជន ហើយការចែករំលែក ឬការបញ្ជូនបន្តរូបភាព ឬវីដេអូនេះអាចមានផលវិបាកអវិជ្ជមានយ៉ាងទូលំទូលាយលើបុគ្គល និងសង្គមទាំងមូល។

លោកក៏បានអំពាវនាវឱ្យសាធារណជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ ព្រមទាំងបានជំរុញឱ្យបុគ្គលផ្តល់ព័ត៌មានមានប្រយោជន៍ដល់ភ្នាក់ងារអនុវត្តច្បាប់ និងអនុវត្តការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ ឬចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរឱ្យដឹងដែរថា សមត្ថកិច្ចថៃចាប់ខ្លួនជនសង្ស័យ ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកកប្រទេសថៃបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ ខណៈប្រមាណ ៦នាក់ផ្សេងទៀតបានរងរបួស។

នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ ប៉ូលិសថៃបានបើកប្រតិបត្តិការឆែកឆេរផ្ទះជនសង្ស័យ ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៣ ខែតុលា ដោយរកឃើញវត្ថុតាងជាច្រើនរួមមាន សំបកគ្រាប់ចំនួន ៧គ្រាប់ទំហំ .២២ គ្រាប់កាំភ្លើង ៥.៥៦ ចំនួន ៣គ្រាប់ គ្រាប់កាំភ្លើងធុន .៤៥ មួយគ្រាប់ សំបកគ្រាប់កាំភ្លើងបាញ់ចំនួន ៥គ្រាប់ សំបកគ្រាប់ចំនួន ២គ្រាប់ទំហំ .៣៥៧ សំបកគ្រាប់កាំភ្លើង ៩មីលីម៉ែត្រ ១គ្រាប់ គ្រាប់កាំភ្លើងទំហំ ៩ម.ម ចំនួន ៤៩គ្រាប់ កាំភ្លើងខ្លី BB Gun ពណ៌ទឹកប្រាក់ ចំនួន ១ដើម កាំភ្លើងខ្យល់ខ្លី ពណ៌ខ្មៅ ចំនួន ១ដើម និងសន្លឹកផ្ទាំងស៊ីបចំនួន ១គ្រាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក