សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រសួងអប់រំនឹងសាងសង់អគារសិក្សាថ្មីជូនដល់សាលាបឋមសិក្សាដំណាក់ក្សាន្តខេត្តបាត់ដំបង

បាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចសាងសង់អគារសិក្សាថ្មី ១ខ្នងមាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាដំណាក់កម្សាន្តដែលស្ថិតនៅក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យគ្រូ និងសិស្សានុសិស្សមានលទ្ធភាពបង្រៀន និងសិក្សា ខណៈសាលារៀនមួយនេះកំពុងខ្វះខាតអគារសិក្សា។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ អ្នកលេងបណ្តោញសង្គមបានបង្ហោះផ្សព្វផ្សាយ និងចែកចាយរូបភាពគ្រូ និងសិស្សកំពុងបង្រៀន និងរៀនក្នុងបន្ទប់រៀនដែលរងការជន់លិចដោយសារតែមានភ្លៀងធ្លាក់យ៉ាងគំហុក។

ក្រសួងអប់រំ បញ្ជាក់ថា ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនក៏បានដំណើរការបង្រៀននិងរៀនជាធម្មតាវិញ។

បើតាមក្រសួងអប់រំ ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងមានរោងដោល ១ខ្នង ១បន្ទប់ គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ តែយ៉ាងណាសាលានៅតែខ្វះខាត បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។

ក្រសួងថ្លែងដូច្នេះថា៖ «ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក