ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ជំរុញសិក្ខាកាមយកចិត្តទុកដាក់សិក្សាវគ្គបណ្ដុះបណ្ដាល «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» ដើម្បីយកទៅដឹកនាំអង្គភាពរៀងខ្លួន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី លើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» លើកទី៥ ជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

លោកបានលើកឡើងបន្ថែមថា វគ្គបណ្តុះបណ្តាលនេះបង្ហាញពីភាពសំខាន់ និងចាំបាច់នៃវគ្គបណ្តុះបណ្តាលនីមួយៗដែលបាន និងកំពុងរៀបចំដែលតម្រូវឲ្យសិក្ខាកាមទាំងអស់ ប្រើប្រាស់ពេលវេលានេះដោយយកចិត្តទុកដាក់ ហើយបំពេញតាមលក្ខខណ្ឌនានារបស់វគ្គដើម្បីបានជាពុទ្ធិ និងទទួលនូវបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីយកទៅដឹកនាំអង្គភាព និងស្ថាប័នរៀងៗខ្លួន ព្រោះសិក្ខាកាមទាំងអស់គ្នាដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែជាធនធានដ៏សំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ។

គួរឱ្យដឹងដែរថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួនបួនជំនាន់មកហើយ ដែលជាលទ្ធផល សិក្ខាកាមចំនួន ៦៥៧នាក់ (ស្រី ១១១នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍ សិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍តម្រូវឱ្យសិក្ខាកាមមកសិក្សាផ្ទាល់នៅសាលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក