ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទាហានដែលប្រើប្រាស់គ្រឿងញៀនត្រូវបានរកឃើញនិងដកចេញជាបន្តបន្ទាប់

ភ្នំពេញ៖ មន្រ្ដីយោធាចំនួន ២នាក់ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារតែពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

សេចក្តីសម្រេចចុះថ្ងៃទី២៥ ខែកញ្ញា ដែលសារព័ត៌មានទើបទទួលបាននៅថ្ងៃអង្គារ ទី៣ ខែតុលានេះឱ្យដឹងថា មន្រ្ដីយោធាចំនួន ២រូបនោះ ម្នាក់ជានាយទាហាន និងម្នាក់ទៀតជា នាយរងក្រុម១ អនុសេនាតូចការពារនិង បម្រើការ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវបានដកចេញ ដោតយមូលហេតុ ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន។

គួរឱ្យដឹងដែរថា យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានសម្រេចលុបឈ្មោះ វរសេនីយ៍ត្រី ពោន ធា គ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក