ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យបិតច្រករបៀងខុសច្បាប់ទាំងអស់ និងបញ្ឈប់ការយកលុយពលរដ្ឋឆ្លងព្រំដែនក្រៅផ្លូវការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា បានបញ្ជាអភិបាលខេត្តដែលជាប់ព្រំដែនទាំងអស់បិទច្រករបៀងខុសច្បាប់ចេញទាំងអស់ពីក្នុងខេត្តរបស់ខ្លួន ជាពិសេសត្រូវប្រាប់ទៅអាជ្ញាធរដែលឈរជើងនៅតាមបណ្ដាច្រកព្រំដែនទាំងអស់ត្រូវបញ្ឈប់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងពលរដ្ឋខ្មែរទាំងអស់។

ក្នុងលិខិតផ្ញើទៅកាន់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ចុះថ្ងៃអង្គារ៍ ទី៣ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ការបង្កើតឱ្យមានច្រករបៀងខុសច្បាប់ និងការយកកម្រៃក្រៅផ្លូវការពីពលរដ្ឋឆ្លងព្រំដែនបង្កផលប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមបណ្ដោយព្រំដែន។ ទោះជាយ៉ាងណាលោកថា ចំពោះច្រករបៀងណាដែលមានសក្តានុពលសេដ្ចកិច្ចនិងសង្គម ត្រូងធ្វើការសិក្សាជាចាំបាច់និងលើកយោបល់ជូនថ្នាក់លើដើម្បីបង្កើតជាច្រករបៀងផ្លូវការ។

ក្រៅពីបានណែនាំនេះលោកក៏បានបញ្ជាឱ្យគ្រប់គ្រង និងត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែនឱ្យមានហ្មត់ចត់ ត្រូវបន្តផ្ដល់សេវាសាធារណៈជូនពលរដ្ឋដោយគ្មានការរើសអើង ចាត់វិធានការផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិតអូសទាញពលរដ្ឋឆ្លងដែនខុសច្បាប់។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យមានការអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋពីនីតិវិធីឆ្លងកាត់ព្រំដែនផងដែរ។

លោករដ្ឋមន្ត្រីមហាផ្ទៃបានព្រមានថាចាប់ពីពេលនេះតទៅក្រសួងនឹងបញ្ជូនមន្ត្រីជំនាញចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីរបស់មន្ត្រីតាមព្រំដែន ហើយបើឃើញមានការអនុវត្តន៍មិនប្រក្រតីមិនត្រឹមត្រូវតាមច្បាប់នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក