វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ហេតុអ្វីពិធីបោះបាយបិណ្ឌ ធ្វើនៅចន្លោះម៉ោង៣ និងម៉ោង ៤ទៀបភ្លឺ ?

ភ្នំពេញ៖ នៅព្រលឹមម៉ោង ៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។

បើយោងតាមសៀវភៅឯកសារ កម្ពុជាសុរិយា ពិធីបោះបាយបិណ្ឌ ធ្វើនៅចន្លោះម៉ោង៣ និងម៉ោង ៤ទៀបភ្លឺ ដោយសារពីម៉ោង៦ ទៅម៉ោង ៧ល្ងាច នៅតាមស្រុកស្រែចំការ ប្រជាពលរដ្ឋសម័យមុន ឆាប់ចូលសំរាកណាស់ ហើយជំនាន់មុន មិនមានភ្លើងអគ្គីសនីផងនោះ ក្រោយពីភាពនឿយហត់ក្នុងការរករបរចិញ្ចឹមជីវិតនាពេលព្រឹកថ្ងៃ ពួកគាត់អាចសំរាកបានគ្រប់គ្រាន់ គេងឆ្អែតពេញរយៈពេល ៨ម៉ោង ងើបមកពេញភ្នែក មានសុខមាលភាពល្អ ក្នុងការមកធ្វើពិធីបោះបាយបិណ្ឌនេះ ដូនតាខ្មែរ។

មួយវិញទៀត មានរឿងតំណាលថា ខ្មោចអ្នកទោស ឬពពួកប្រេត ស្ថិតក្នុងឋាននរក ជាន់ទី៨ មានទ្វារចេញ៤ ត្រូវបានតំណាងឱ្យយាមទី៤ នៃពេលវេលាទាបភ្លឺ ហើយត្រូវបានយាមកាមដោយសេនាខ្មោចក្បាលសេះនិងក្បាលគោ ជាអ្នកក្ដោបក្ដាប់នៃដួងព្រលឹងរបស់ពពួកប្រេត នៅអបាយភូមិនេះ។

ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។

គួរឱ្យដឹងដែថា ពាក្យថា ”ភ្ជុំបិណ្ឌ” មានន័យថា ការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថា ”បាយបិណ្ឌ”។ ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូន ជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់ ១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់ សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃ ប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក