ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ជំនន់ទឹកភ្លៀងកំពុងវាយលុកស្រុកចំនួន៣ នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ

បាត់ដំបង៖ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រហូតនៅរសៀលថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្ដាលឲ្យទឹកជំនន់ជន់ឡើងលិចផ្ទះរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ទំនាប ក្នុងភូមិសាស្ត្រស្រុកចំនួន៣ជាប់ព្រំដែនកម្ពុជា និងថៃ។

យោងតាមរបាយការណ៍ពីមន្ត្រីជំនាញបានបង្ហាញថា ស្រុកចំនួន៣ ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ដែលស្រុកខ្លះបង្ខំឲ្យអាជ្ញាធរជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជនលិចផ្ទះសម្បែង នៅក្នុងភូមិសាស្ត្រស្រុកទាំងបី។

ក្នុងដំណើរការចុះអន្តរាគមន៍នេះដែរ មន្ត្រីជំនាញក៏បានណែនាំទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាបៗជាប់អូរព្រំដែន កម្ពុជា-ថៃ ឲ្យមានការប្រុងប្រយ័ត្ន និងរៀបចំរបស់របរប្រើប្រាស់ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗទៀត ដើម្បីត្រៀមលក្ខណៈបានទាន់ពេលវេលា និងជៀសផុតពីគ្រោះថ្នាក់នៅពេលដែលទឹកជំនន់ជនលិចឡើងខ្លាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក