ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរាណែនាំភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់

សៀមរាប៖ តាមការព្យាករពីក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មួយចំនួនដែលបង្កឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ដែលបង្កឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុង ពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាណែនាំកុំឱ្យចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាត ទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

ក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា រាជធានី និងបណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក