ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមបញ្ជូនអំណោយមនុស្សធម៌ជូនជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចបញ្ជូនជំនួយមនុស្សធម៌ជូនជនរងគ្រោះជិត ២ពាន់គ្រួសារ ក្នុងឃុំចំនួន១៦ ក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃច័ន្ទ ទី៣ ខែតុលា ឆ្នាំ២០២៣។

ជំនួយមនុស្សធម៌នឹងត្រូវបញ្ជូននឹងចែកដល់ជនរងគ្រោះចាប់ពីថ្ងៃទី៤ ខែតុលា ដល់ថ្ងៃទី៧ ខែតុលា នៅតាមក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ។

គ្រួសារនីមួយដែលទទួលជំនួយមនុស្សធម៌នេះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប ដែលសរុបជាថវិកានៃការការផ្ដល់ជំនួយមនុស្សធម៌ ៦៦ ៨៨៨ដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក