ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីសុខាភិបាលជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សទាក់ទងនិងការព្យាបាលភ្នែកឱ្យបានទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានជំរុញដល់មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF) ពង្រីកសកម្មភាពជួយទៅបណ្តាខេត្តផ្សេងទៀត ជួយបណ្តុះបណ្តាលធានធនមនុស្ស គ្រូពេទ្យ ឯកទេស ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់ និងកាត់វ៉ែនតា ដើម្បីឱ្យគ្រប់ដណ្តប់សេវាថែទាំសុខភាពភ្នែកបានទូទាំងប្រទេស។

ការជំរុញនេះធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF) លោកស្រី Jane Madden នៅទីស្ដីការក្រសួងសុខាភិបាល ថ្ងៃច័ន្ទ ទី៣ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានស្នើដល់មូលនិធិហ្រ្វេតហូឡូ បង្កើតនិងកែលំអ ហេដ្ឋារចនាសម្ព័ន្ធ អាគារចក្ខុរោគ និងមណ្ឌលស្តារគំហើញ តាមបណ្តាខេត្ត ជាមួយនឹងការបំពាក់ឧបករណ៍សំភារៈដើម្បីអោយការផ្តល់សេវាប្រកបដោយគុណភាពសុវត្ថិភាព។ លោកកជំរុញផងដែរក្នុងការជួយដល់ការថែរក្សាសុខភាពភ្នែកតាមប្រព័ន្ធឌីជីថល និងប្រព័ន្ធព័ត៌មានវិទ្យា Eye health Information System។

លោករដ្ឋមន្ត្រីក៏បានស្នើដល់មូលនិធិអន្តរជាតិនេះជួយដល់ការវៈកាត់ជូនប្រជាពលរដ្ឋមានជំងឺភ្នែកឡើងបាយ និង Screening ទៅតាមសហគមន៍ និងជួយដល់ការស្រាវជ្រាវទៅលើបញ្ហាជំងឺភ្នែកដូច glaucoma ,cataract, diabetes retinopathy, refractive error ផងដែរ។

លោកស្រី Jane Madden បានបញ្ជាក់ជូនថា មូលនិធិនឹងយកអនុសាសន៍គន្លឹះរបស់លោករដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធីជាតិសុខភាពភ្នែក។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិហ្រ្វេតហូឡូ ដែលបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរឱ្យដឹងដែរថា មូលនិធិហ្រ្វេតហូឡូបានសហការគាំទ្រកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាលដើម្បីចូលរួមគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ ប្រជាជនកម្ពុជាតាមរយៈកិច្ចសហការជិតស្និតជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានី-ខេត្តគោលដៅចាប់តាំងពីឆ្នាំ១៩៩៨មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក